បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងឲ្យអង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកអនុសេនីយ៍ឯក ងួន ភារម្យ មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បាននាំយកថវិកាចំនួន៤០ម៉ឺនរៀល របស់អង្គភាពអាវុធហត្ថខេត្ត ទៅជូនក្រុមគ្រួសារសពចំនួន០២គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកាចំនួន២០ម៉ឺនរៀល ដែលរួមមានៈ
១/ឈ្មោះ ធឹម ឆ្នាំ ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិគោកច្រាប ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណ:ភាព នៅវេលលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧ ដោយរោគាពាធ។
២/ ឈ្មោះ ចែត ឈន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិតាអុិន២ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណ:ភាព កាលពីវេលាម៉ោង១៩និង០០នាទី ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ ដោយរោគាពាធ។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ក្នុងនាមអង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទូទាំងខេត្ត ដែលជួបការលំបាក ជាពិសេសប្រជាពលរដ្ឋដែលបានស្លាប់ អង្គភាពកងរាជអាវុធហត្ថខេត្ត តែងតែយកថវិកា មកចូលរួមរំលែកទុក្ខដោយមិនប្រកាន់គណបក្យនយោបាយណាឡើយ។
(អត្ថបទៈ ម៉ាន់ ដាវីត)