You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការ បង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការ បង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់ៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយ កម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចភូមិចុងឃ្នាស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នេះបើតាមការឳ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
១. របាំងសាច់អួន ចំនួន១០ខ្សែ ប្រវែង២២០០ម៉ែត្រ
២. ក្បាលបរ ចំនួន១០គ្រឿង
៣. លូកងសាច់អួន ចំនួន០៨មាត់
៤. របាំងស្បៃមុង ០៦ខ្សែ ប្រវែង១១០០ម៉ែត្រ
៥. លូកងស្បៃមុង ចំនួន០៧មាត់
៦. កូនត្រីចម្រុះ ចំនួន១៥០គីឡូក្រាម។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។


(អត្ថបទៈ ម៉ាន់ ដាវីត)