អហ.បន្ទាយមានជ័យ៖ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្យជាប្រពៃណីជាតិដែលមានរយះពេល១៥ថ្ងៃចាប់ថ្ងៃទី២៨កញ្ញាដល់ថ្ងៃទី១១តុលាទើបចប់ភ្ជុំបិណ្យដើម្បីអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្យនេះឲ្យកាន់តែមានភាពអធឹកអធម៍នោះលោកគោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យលោកឱបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានដឹកនាំកំលាំងអាវុធហត្ថចំនួន២០៥នាក់និងយុវជនបន្សាបគ្រឿងញនចំនួន៥៣នាក់សរុប២៥៨នាក់នគរបាលស្នងការខេត្តបន្ទាយមានជ័យចូលរួម
ជាង៥០០នាក់និងមន្ត្រីរាជការជាច្រើននាក់ទៀតបាននាំគ្នាចូលរួមសម្អាតអនាម័យបរិស្ថានជុំវិញខេត្តឲ្យមានសោភ័ណភាពដើម្បីឲ្យប្រជាពលរដ្ឋទៅកាន់បិណ្ឌឲ្យមានផាសុខភាព។ពិធីសំអាតបរិស្ថាននេះចែកចេញជា៤ផ្នែកក្រុមទី១ចាប់ពីមុខសាលាខេត្តសំអាតដល់ចំណុចសង្កាត់ទឹកថ្លា ក្រុមទី២ចាប់មុខសាលាខេត្តដល់សង្កាត់ព្រះពន្លាសែសិន ទី៣ចាប់ពីចំណុចសាលាខេត្តដល់ស្ពានទី២និងក្រុមទី៤ចាប់ពីមុខសាលាខេត្តដល់ផ្សារចំការគរ។នៅក្នុងការចុះសម្អាតបរិស្ថាននេះលោកឱ បូរិន្ទ បានមានប្រសាសន៍ថាបរិស្ថានគឺជាវត្ថុ ដែលនៅជុំវិញខ្លួនយើងមានដូចជាទឹកភ្លើងខ្យល់ការរស់នៅក្នុងសង្គមបើយើងមិនបានចាប់អារម្មណ៍អំពីរឿងបរិស្ថាននោះទេគឺមិនអាចរស់នៅបានឡើយទើបថ្ងៃទី៣ខែតុលាឆ្នាំ២០១៥នេះកម្លាំងចម្រុះជិត១០០០នាក់បាននាំគ្នាចុះធ្វើបរិស្ថានជុំវិញខេត្ត។លោកឱ បូរិន្ទ បាននិយាយបន្តទៀថាក្នុងការចុះសម្អាតបរិស្ថាននេះក្រុមនិមួយៗបានដើររើសសំរាមតាមផ្លូវជាតិជុំវិញផ្សារនិងមុខផ្ទះប្រជាពលរដ្ឋដូចជាកាកសំណល់ពីការហូបចុកមានដូច ថង់ផ្លាស្ទិច សំរាម ចានស្នោ ក្រដាស់ ស្លឹកឈើជ្រុះ និងវត្ថុជាច្រើនទៀតហើយលោកបានជួយពន្យល់ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចេះចូលរួមក្នុងការសំអាតបរិស្ថាននិងឲ្យចេះធ្វើអនាម័យជុំវិញផ្ទះ។ក្នុងនោះលោកឱបូរិន្ទបានឲ្យកូនចៅចុះជួយការពារសន្តិសុខជូនប្រជាពលរដ្ឋនៅតាមវត្តអារាមផ្សេងៗទៀតផងដែរ៕