បាត់ដំបងៈ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឫស្សី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកមោងឫស្សី បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧
មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កេីតឡេីងចំនួន០១លើក ត្រង់ចំណុចខ្នងប្រឡាយ ភូមិចុងសំណាយ ឃំុជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្ករដោយជនសង្ស័យចំនួន០២ក្រុម ដោយក្រុមទីមួយមានគ្នាប្រមាណ២០នាក់ បានប្រេីប្រាស់ដាវសាំម៉ារៃចំនួន០១ដេីម ដំបងឈេ ីនិងកាំបិទស្នៀត និងក្រុមទីពីរ មានគ្នាចំនួន០៣នាក់ បានប្រេីប្រាស់ដាវសាំម៉ារៃចំនួន០១ដេីម បានធ្វេីសកម្មភាពវាយ និងកាប់គ្នាទៅវិញទៅមក បណ្តាយឲ្យជនសង្ស័យម្ខាងទៀតដែលបក្ខពួកមានគ្នា០៣នាក់ បានរងរបួសម្នាក់ មានឈ្មោះ ផ ប៊ុនរឹទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វេីស្រែ រស់នៅភូមិពោធិ៍១ ឃំុគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំចង្កេះចំនួន០១កាំបិត និងថ្គាម ស្មាខាងឆ្វេងរងរបួសត្រូវនិងដំុថ្ម ដែលភាគីម្ខាងទៀតកាប់ និងវាយ ។
ក្រោយពីធ្វេីសកម្មភាពវាយតប់កាប់ចាក់គ្នារួចមក ជនសង្ស័យទាំង០២ក្រុម បានរត់គេចខ្លួន ចំណែកជនរងរបួសត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ចូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុក។
លុះដល់វេលាម៉ោង០៨ និង០០នាទី ថ្ងៃ០២ ខែមីនា ឆ្នាំ២០១៧
កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឫស្សី បានធ្វេីការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៨នាក់ ក្នុងចំណោមបក្ខពួកពី២០នាក់ និងបានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
១. កាំបិត ចំនួន០២ដើម
២. ដាវសាំុម៉ូរ៉ៃ ចំនួន០១ដើម
៣. កាំបិតស្នៀត ចំនួន០១ដើម
៤. ដែកបំពង់ទីប ចំនួន០៣ដើម និងដំបងមែកស្តៅចំនួន០១។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់នោះហើយ នៅវេលាម៉ោង១៦ និង៥០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឫស្សី បានបន្តធ្វេីការស្រាវជ្រាវថែមទៀត រហូតអាចឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់បន្ថែមទៀត និងបានចាប់យកវត្ថុតាងមួយចំនួនរួមមាន ដាវសាំុម៉ូរ៉ៃ ចំនួន០១ដើម ផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)