កំពង់ស្ពឺៈ នៅវេលាម៉ោង០៥ និង២០នាទីព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំស្រួច សហការជាមួយកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុចភូមិ កណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមាន រថយន្ត ចំនួន០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ៥តោន ពាក់ស្លាកលេខ ព្រះសីហនុ ៣A ២៣៨៥ រួមជាមួយឈើប្រណិតពេញមួយរថយន្ត (មិនទាន់វាស់វែង)។
(អត្ថបទៈ ម៉ាន់ ដាវីត)