You are currently viewing កងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា

កងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា

ភ្នំពេញៈ នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨ មីនា ២០១៧ ក្រោមប្រធានបទស្តីពី “ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព”។ នាឱកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ស្នងការរង និងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូប ព្រមទាំងកងរាជអាវុធហត្ថនារីចំនួន៨៩រូប បានអញ្ជើញចូលរួមផងដែរ។

ថ្ងៃនេះក៏ដូចជារៀងរាល់ឆ្នាំ កងរាជអាវុធហត្ថតែងតែប្រារព្ធពិធីនេះ ដើម្បីជាការចូលរួមចំណែកអបអរសាទរទិវាជាប្រវត្តិសាស្ត្រដែលនារីទូទាំងសកលលោក ក៏ដូចជានារីទូទាំងប្រទេសកម្ពុជា ដោយឡែកនាពេលនេះ នារីនៅក្នុងកងរាជអាវុធហត្ថ កំពុងមានក្តីសោមនស្សរីករាយអបអរសាទរទិវានេះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានឧបត្ថម្ភថវិកាចំនួន២០ម៉ឹនរៀលក្នុងម្នាក់ៗ សរុបចំនួន១៧.៨០០.០០០រៀល និងបានរៀបចំពិសារអាហារមួយពេលនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។


(អត្ថបទៈ ឧ.អេង ហីុ)