រតនគិរីៈ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជំរុញដល់មេបញ្ជាការ អង្គភាព រាជធានី-ខេត្ត ត្រូវបន្តខិតខំ កសាងអង្គភាព និងសាងសង់ជំរុំជំរក ក្នុងការស្នាក់នៅ របស់ នាយ នាយរងកងរាជអាវុធហត្ថ ទាំងអស់ អោយបានគ្រប់គ្រាន់ ជាក់ស្តែង
នៅវេលាម៉ោង០៨ និង០០ ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុហត្ថស្រុកតាវែង បាននាំគ្នាធ្វើពលកម្ម រុះរើនៅដំបូលអគារដែលប្រក់ស័ង្កសីពីមុន ដែលមានការធ្លុះធ្លាយ និងធ្វើការប្រកស័ង្កសីសារថ្មីឡើងវិញ ដើម្បីលើកកម្ពស់អគារមូលដ្ឋាន អោយកាន់តែងប្រសើរ។
(អត្ថបទៈ ម៉ាន់ ដាវីត)