You are currently viewing ការិយាល័យ​ប្រឆាំងគ្រឿងញៀន​ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

ការិយាល័យ​ប្រឆាំងគ្រឿងញៀន​ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

អហ.តាកែវ៖ ការិយាល័យ​ប្រឆាំងគ្រឿងញៀន​ខេត្តតាកែវ កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ ម៉ម តូច អាយុ​២៤ឆ្នាំ មានទីលំនៅ​នៅភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង​ខេត្ត​តាកែវ លើករណីពាក់ព័ន្ធនឹងគ្រឿងញៀន​។​
បើតាមសម្តីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ៖ក្នុងករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចជំនាញចាប់ដកវត្ថុតាងមាន ម៉ូតស្មាស់វី០១គ្រឿងគ្មានស្លាកលេខ ទូរស័ព្ទដៃ០១គ្រឿងម៉ាកណូគា ។ដោយឡែកថ្នាំញៀន០១ហ៊ុន ជនសង្ស័យរូបនេះបានលេប​ចូលក្នុងពោះ កម្លាំងជំនាញ​ចុះបង្ក្រាប​។​
បច្ចុប្បន្ន​ជនសង្ស័យខាងលើ​ ត្រូវសមត្ថកិច្ចកំពុងកសាងសំណុំរឿង​បញ្ចូនទៅកាន់តុលាការ​៕​
2fb6aff1e482bc19fbc088807abd69c0