You are currently viewing កម្លាំងកងរាជអាវុធហត្ថបន្ទាយមានជ័យ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងកងរាជអាវុធហត្ថបន្ទាយមានជ័យ បង្ក្រាបបទល្មើសព្រៃឈើ

បន្ទាយមានជ័យៈ នៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថបន្ទាយមានជ័យ ដោយមានការសម្របសម្រួលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការបង្ក្រាបករណីលាក់ទុកឈើដោយគ្មានច្បាប់អនុញ្ញាត ស្ថិតនៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ឃាត់ខ្លួនបានម្ចាស់ឈើជាជនសង្ស័យម្នាក់ឈ្មោះ វង់ ឃឿម ភេទប្រុស អាយុ៦២ឆ្នាំ ស្ថិតក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងបានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
១. ឈើប្រណិតប្រភេទធ្នង់ ចំនួន០៩កំណាត់ ស្មើនឹង ៦២០គីឡូក្រាម
២. ឈើប្រណិតចម្រុះប្រើការកើត ចំនួន៥១ដុំ
៣. ឈើប្រណិតចម្រុះប្រើការមិនកើត ចំនួន៣៧ដុំ។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)