សៀមរាប: នៅវេលាម៉ោង ០៨ និង ០០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកប្រាសាទបាគង និងស្នាក់ការអាវុធហត្ថ B៨-២ ដឹកនាំដោយ លោកវរសេនីយ៍ទោ ថា ដាលុច បានចុះជួយសាងសង់ លំនៅដ្ឋានមួយខ្នង ឈើប្រក់សង្កសី ទំហំ៤ម X ៦ម ដែលចំណាយអស់ទឹកប្រាក់ចំនួន ៣១២០ដុល្លា ជូនលោកយាយ យ៉ម អាយុ៥៨ឆ្នាំ នៅភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាទបាគង ខេត្តសៀមរាប។
(អត្ថបទៈ ម៉ាន់ ដាវីត)