កំពង់ចាមៈ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ចែម ពិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរង និងពលអាវុធហត្ថសរុបចំនួន៦០នាក់។
លោកវរសេនីយ៍ឯក ចែម ពិចិត្រ បានបញ្ជាក់ថា ដោយឃើញនូវទឹកចិត្ត គោរព ស្រលាញ់ ដ៍ជ្រាលជ្រៅ ពុំអាចកាត់ថ្លៃបាន ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៍ដូចជាថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ ដែលតែងតែព្រួយបារម្ភ ទៅលើជីវភាព សុខភាព ចំពោះក្រុមគ្រួសាររបស់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ដោយការយកចិត្តទុកដាក់ និងមិនរើសអើង តាំងពីដើម រហូតមកដល់បច្ចុប្បន្ននេះ។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ចែម ពិចិត្រ បានអាន ព្រះរាជសារ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ៖ ក្នុងសិរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសារទរខួបលើកទី១០៦ នៃទិវាអន្តរជាតិ នារី ០៨ មីនា ឆ្នាំ២០១៧ ផងដែរ។
ចុងបញ្ចប់ លោកវរសេនីយ៍ឯក ចែម ពិចិត្រ បានប្រគល់រង្វាន់ដល់គ្រួសារអាវុធហត្ថ និងអាវុធហត្ថនារីចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ០១បេ, សារុង០១ និងថវិកា១០ម៉ឺនរៀលផងដែរ។
(អត្ថបទៈ កំពង់ចាម)