កំពតៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយ មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកទឹកឈូ លោកអភិបាលរងស្រុកទឹកឈូខេត្តកំពត លោកអធិការរងស្រុកទឹកឈូល លោកមេប៉ុស្ដិឃុំថ្មី ស្រុកទឹកឈូ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់
នៃគ្រឿងញៀន ជូនដល់ សាស្ត្រាចារ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យត្រសេកកោង ស្ថិតនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត សរុបចំនួន៥៨៩នាក់ ក្នុងនោះមានស្រីចំនួន២៩៨នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)