You are currently viewing មន្ត្រីកងរាជអាវុហត្ថខេត្តឧត្តរមានជ័យ បន្តចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់គ្រោះថ្នាក់ នៃសារធាតុញៀន និងច្បាប់ស្តីពីគ្រឿងញៀន

មន្ត្រីកងរាជអាវុហត្ថខេត្តឧត្តរមានជ័យ បន្តចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់គ្រោះថ្នាក់ នៃសារធាតុញៀន និងច្បាប់ស្តីពីគ្រឿងញៀន

ឧត្តរមានជ័យៈ នៅវេលាម៉ោង០៨ និង៣០ព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ លី ដារឹទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់គ្រោះថ្នាក់ នៃសារធាតុញៀន និងច្បាប់ស្តីពីគ្រឿងញៀន ដូចជាការជួញដូរ ការចែកចាយ និងការរក្សាទុក ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ស្ថិតនៅភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានការិយាល័យអប់រំស្រុក ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សរុបចំនួន២៣នាក់ ក្នុងនោះស្រី០៤នាក់ និង សិស្សានុសិស្ស សរុបចំនួន៥១០នាក់ ក្នុងនោះស្រី២៤៩នាក់។


(អត្ថបទ ម៉ាង សាម៉ន)