ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាព លោកវរសេនីយ៍ទោ វង្ស រដ្ឋា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង តំណាង ឯកឧត្តម ឧត្ដមសេនីយ៍ត្រី អៀង វណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរង និងពលអាវុធហត្ថសរុបចំនួន៥៦នាក់។
ក្នុងពិធីនោះដែរ លោកវរសេនីយ៍ទោ វង្ស រដ្ឋា បានអាន ព្រះរាជសារ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ៖ ក្នុងសិរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសារទរខួបលើកទី១០៦ នៃទិវាអន្តរជាតិ នារី ០៨ មីនា ឆ្នាំ២០១៧ ផងដែរ។
ចុងបញ្ចប់ លោកវរសេនីយ៍ទោ វង្ស រដ្ឋា ក៏បានប្រគល់អំណោយ របស់ លោកឧត្ដមសេនីយ៍ត្រី អៀង វណ្ណឌី ដល់អាវុធហត្ថនារីចំនួន០៧នាក់ ក្នុងម្នាក់ៗទទួលបាន ទឹកបរិសុទ្ធ ០៥យួរ, មី ០១កេះ, ទឹកត្រី ០១យួរ, មុង០១ និងថវិកាចំនួន ៥ម៉ឺនរៀល។
(អត្ថបទៈ ម៉ាន់ ដាវីត)