អហ.ប៉ៃលិន៖ កងកម្លាំងរាជអាវុធហត្ថស្រុកសាលាក្រៅ ដឹកនាំដោយអនុសេនីយទោ កង សាមឿនមេបញ្ជាការស្តីរួមជាមួយនឹងនាយរងមូលដ្ឋាន បាននាំអំណោយចែកជូនចាស់ជរា ទុរគតជន ជនពិការនិងស្ត្រីមេម៉ាយក្រីក្រ ចំនួន១៣នាក់ ស្ថិតក្នុងភូមិដីសរ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ចាស់ជរា ទុរគតជន ជនពិការនិងស្ត្រីមេម៉ាយក្រីក្រ ចំនួន១៣នាក់នោះ បានទទួលអំណោយម្នាក់ៗ អង្ករ២២.៨៧kg ,ទឹកត្រី០២ដប
ប្រេងឆា០១ដប , ស្ករស០១kg ,ប៊ីចេង០១កញ្ចប់, មី០៥កញ្ចប់ អំបិល០១kg,ទឹកក្រូច២លីត្រ០១ដប,និងថវិការចំនួន៣០០០០រៀលផងដែរ។
សកម្មភាពរបស់កងកម្លាំងរាជអាវុធហត្ថស្រុកសាលាក្រៅ គឺជាការរួមចំណែកជួយដល់សង្គម និងសម្រាលភាពខ្វះខាតដល់គ្រួសារក្រីក្រ ក៏ដូចជាកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជាផដែរ៕