You are currently viewing កិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃអង្គារ៍នេះ ក្រោមអធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន

កិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃអង្គារ៍នេះ ក្រោមអធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន

ភ្នំពេញៈ ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មការជាតិ និងបានអញ្ជើញចូលរួមផងដែរ។

ក្នុងអង្គប្រជុំ បានអញ្ជើញសមាសភាពចូលរួមមាន ឯកឧត្តម អនុប្រធាន សមាជិកនៃគណៈកម្មការជាតិ ឯកឧត្តម តំណាងក្រសួងរ៉ែនិងថាមពល នាយទាហាន នាយនគរបាលជាតិ និងនាយអាវុធហត្ថជាច្រើនរូបផងដែរ។

(អត្ថបទៈ ឧ.អេង ហីុ)