You are currently viewing ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍

ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍

ព្រះវិហារ: នៅវេលាម៉ោង០៨ និង ០០នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សរុបចំនួន៥០នាក់ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ប៊ូ គឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចូលរួមក្នុងពិធី អបអរសាទរ ទិវាជាតិ ទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ ទីក្រុងស្អាត
ទីក្រុងផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ស្ថិតនៅក្រុងព្រះវិហារ និងដោយមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបីប្រភេទ មន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនផងដែរ ៕

ក្នុងពិធីនោះដែរ ក៏មានចូលរួមសំអាតបរិស្ថាន និងទីធ្លាជុំមាត់បឹងស្នោរ ពីកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារផងដែរ។


(អត្ថបទៈ​ ម៉ាន់ ដាវីត)