តាកែវៈ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរង និងពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។
លោកឧត្ដមសេនីយ៍ត្រី ឡា ឡៃ បានបញ្ជាក់ថា ដោយឃើញនូវទឹកចិត្ត គោរព ស្រលាញ់ ដ៍ជ្រាលជ្រៅ ពុំអាចកាត់ថ្លៃបាន ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៍ដូចជាថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ ដែលតែងតែព្រួយបារម្ភ ទៅលើជីវភាព សុខភាព ចំពោះក្រុមគ្រួសាររបស់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ដោយការយកចិត្តទុកដាក់ និងមិនរើសអើង តាំងពីដើម រហូតមកដល់បច្ចុប្បន្ននេះ។
លោកវរសេនីយ៍ទោ ជំុ សីុប៉ូ បានអាន ព្រះរាជសារ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ៖ ក្នុងសិរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសារទរខួបលើកទី១០៦ នៃទិវាអន្តរជាតិ នារី ០៨ មីនា ឆ្នាំ២០១៧ ផងដែរ។
ចុងបញ្ចប់ លោកឧត្ដមសេនីយ៍ត្រី ឡា ឡៃ ក៏បានប្រគល់អំណោយ ដល់អាវុធហត្ថនារីចំនួន១៥នាក់ ដើម្បីលេីកទឺកចិត្តថៃ្ងសិទ្ធនារី ដោយក្នុងម្នាក់ៗទទួលបាន កន្សែងបង់កចំនួន០១ និងថវិកា៥ម៉ឺនរៀល។
(អត្ថបទៈ ម៉ាន់ ដាវីត)