អហ.ខណ្ឌដូនពេញ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ម្សិលមិញនេះ វេលាម៉ោង០៧និង៣០នាទី នៅចំណុចសួនច្បារមាត់ទន្លេរ កន្លែងហាត់ប្រាណ ផ្លូវ១៤៨កែងស៊ីសុវត្តិ សង្កាត់ផ្សារកណ្តាល១ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ឆក់ទូរស័ព្ទពីជនបរទេស។
ជនសង្ស័យដែលសមត្ថកិច្ចជំនាញឃាត់ខ្លួនបានមានឈ្មោះ ដួង វុទ្ធី ហៅម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅនិងមុខរបរមិនពិតប្រាកដ ដោយប្រើប្រាស់មធ្យោបាយថ្មើរជើង។
បើតាមសម្តីរបស់សមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ASHER GALLON ជនជាតិអូស្រ្តាលី អាយុ២២ឆ្នាំ មុខរបរទេសចរ ស្នាក់នៅ SAME SAME Guest House ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។ ទូរស័ព្ទដែលជនសង្ស័យឆក់នោះម៉ាក Phon C ពណ៏ខៀវ បច្ចុប្ប្នន្នបានប្រគល់ជូនជនរងគ្រោះវិញហើយ។
សម្រាប់ជនសង្ស័យវិញ ត្រូវបានបានការិយាល័យជំនាញឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការបន្ត៕