ឧត្តរមានជ័យ : នៅវេលាម៉ោង0៨ និង០០នាទីព្រឹក ថ្ងែទី០៨ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរងនិងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក មេបញ្ជាការ គ ចល័ត និងប្រធានស្នាក់ការសន្តិសុខ សរុបចំនួន ៤០នាក់ ។
ក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ បានមានប្រសាសន៍ផ្តាំផ្ញើដល់ នាយ នាយរង កងរាជអាវុធហត្ថទាំងអស់ ត្រូវខិតខំបំពេញកិច្ចការងារ និង សម្រេចអោយបាននូវផែនការថ្នាក់លើប្រគល់ជូន និងត្រូវចូលរួមតាមដានសកម្មភាពទប់ស្កាត់ បង្ការ បង្រ្កាប់រាល់បទល្មើសផ្សេងៗ ជាពិសេសគឺបទល្មើសគ្រឿងញៀន និងបទល្មើសធនធានធម្មជាតិ។
(អត្ថបទៈ ម៉ាន់ ដាវីត)