កណ្តាលៈ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ មេបញ្ជាការ ក្រុង ស្រុក ទាំង១១ និងមេបញ្ជាការ វរអន្តរាគមន៍ សរុបចំនូន៨៥នាក់ ។
លោកឧត្ដមសេនីយ៍ត្រី សំ តុលា បានបញ្ជាក់ថា ដោយឃើញនូវទឹកចិត្ត គោរព ស្រលាញ់ ដ៍ជ្រាលជ្រៅ ពុំអាចកាត់ថ្លៃបាន ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៍ដូចជាថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ ដែលតែងតែព្រួយបារម្ភ ទៅលើជីវភាព សុខភាព ចំពោះក្រុមគ្រួសាររបស់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ដោយការយកចិត្តទុកដាក់ និងមិនរើសអើង តាំងពីដើម រហូតមកដល់បច្ចុប្បន្ននេះ។
លោកវរសេនីយ៍ទោ ពក សាង បានអាន ព្រះរាជសារ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ៖ ក្នុងសិរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសារទរខួបលើកទី១០៦ នៃទិវាអន្តរជាតិ នារី ០៨ មីនា ឆ្នាំ២០១៧ ផងដែរ។
ចុងបញ្ចប់ លោកឧត្ដមសេនីយ៍ត្រី សំ តុលា ក៏បានប្រគល់អំណោយ ដល់អាវុធហត្ថនារី ជាថវិកា ចំនួន០៤នាក់ ដើម្បីលេីកទឹកចិត្ត ក្នុងថៃ្ងសិទ្ធនារី ផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)