កំពង់ស្ពឺៈ ស្ត្រីជាមន្ត្រីកងយោធពលខេមរភូមិន្ទ បានលៈបង់ ម្តាយ ឪពុក កូន ជាពិសេសប្តី របស់ខ្លួនមកបម្រើជាតិមាតុភូមិ ដូចនិងបុរស ដែលយើងជាបុរសគ្រប់គ្នាត្រូវតែកោតសសើរ។
ការលើកឡើងដោយចាត់ទុកស្រ្តីមានសិទ្ធិស្មើគ្នានិងបុរស និងធ្វើការបានដូចគ្នានិងបុរស គឺបានធ្វើឡើង នាព្រឹកថ្ងៃទី ០៨ ខែមិនា ឆ្នាំ២០១៧ ដោយបានអញ្ជើញស្រ្តីចំនួន ០៦រូបដែលបម្រើការក្នុងអង្គភាពរួមទាំងបានប្រគល់អំណោយដល់ស្រ្តីក្នុងរូបភាពគោរព ស្រឡាញ់ ដោយចាត់ទុកពួកគាត់ ជាម្តាយ ជាបងស្រី ជាប្អូនស្រី និងជាភរិយាដ៏ល្អ ។
នៅក្នុងពិធីខួបទិវាអន្តរជាតិលើកទី ១០៦ នៃទិវាសិទ្ធិនារី ០៨មិនានេះមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័ត នាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា ឆ្នាំនេះកម្ពុជាបានប្រារព្ធទិវាអន្តរជាតិ០៨ មិនា ក្រោមប្រធានបទ(ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនៈភាព)ស្របតាមតាមគោលបំណងជាអន្តរជាតិ នៃការរំលឹកពីការតស៊ូរបស់នារីទូទាំងពិភពលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នា រវាងបុរស និងស្ត្រី ហើយក៏មានស្នាដៃនិងសមិទ្ធផលនានាដូចគ្នាទៅនិងបុរសដែរ ។
បច្ចុប្បន្នស្ត្រីមានសិទ្ធិគ្រប់គ្រាន់ មានតួរនាទីធំៗនៅតាមអង្គភាពសំខាន់ៗគ្រប់អង្គភាពរបស់រាជរដ្ឋាភិបាល ក្នុងនោះក្នុងអង្គភាពកងរាជអាវុធហត្ថក៏មានស្រ្តីជាច្រើនកំពង់បម្រើការដែរ ។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា អង្គភាពបានបំផុស ក្នុងអង្គភាព នូវសកម្មភាពពិតប្រាកដ រវាងបុរស និងស្ត្រី ហើយបានធ្វើការប្តេជ្ញាចិត្ត ដ៏ខ្ពស់ ក្នុងការដោះស្រាយបញ្ហារបស់ស្ត្រី អំពីភាពក្រីក្រ អំពីការអប់រំសុខភាព អំពើហឹង្សា នារីក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច តួនាទីនារីក្នុងការធ្វើសេចក្តីសំរេចចិត្ត យន្តការលើកកម្ពស់ការរីកចំរើនរបស់នារី សិទ្ធិរបស់នារី នៅក្នុងអង្គភាព បានរៀបចំតំឡើងតួនាទីនារីនៅអង្គភាពឲ្យដូចបុរស ក្នុងន័យឲ្យស្រ្តីមានតួរនាទីស្មើគ្នា និងអនុញ្ញាតិឲ្យនារីដោៈស្រាយកិច្ចការផ្សេៗក្នុងអង្គភាព ផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)