You are currently viewing បុរសចិត្តយក្សម្នាក់ខឹងប្រពន្ធមិនឲ្យរួមរ័កទាញកាំបិតផ្គាក់កាប់ទៅលើប្រពន្ធមួយកាំបិតបណ្តាលឲ្យរងរបួលជាទម្ងន់

បុរសចិត្តយក្សម្នាក់ខឹងប្រពន្ធមិនឲ្យរួមរ័កទាញកាំបិតផ្គាក់កាប់ទៅលើប្រពន្ធមួយកាំបិតបណ្តាលឲ្យរងរបួលជាទម្ងន់

អហ.បន្ទាយមានជ័យ៖ មានរឿងដ៏គួរឲ្យហួសចិត្តនឹក ស្មានមិនដល់មួយបានកើតឡើងរវាងបុរសម្នាក់ខឹងនិងប្រពន្ធមិនឲ្យរួមរ័កក៍ទាញកាំបិតផ្គាក់កាប់ទៅលើប្រពន្ធមួយកាំបិតបណ្តាលឲ្យរងរបួសជាទម្ងន់ត្រូវបានសមត្ថកិច្ចអាវុធហត្ថដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។បុរសចិត្តខ្លាំងកាប់ប្រពន្ធនោះនៅវេលាម៉ោង១០យប់ថ្ងៃទី៣ខែតុលាឆ្នាំ២០១៥ នៅចំណុចក្រុមទី១ ភូមិ កងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ ត្រីឱ បូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ វ៉ាក់ មូល អាយុ៥៧ឆ្នាំ ត្រូវជាប្រពន្ធ និងជនសង្ស័យជាប្តីមានឈ្មោះ ស្រឿង ម៉ៅ អាយុ ៥៨ ឆ្នាំរស់នៅក្រុមទី១ ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី ឱបូរិន្ទ បានមានប្រសាស៍បន្តទៀតថាមុនពេលកើតហេតុនោះនៅម៉ោង១០យប់ជនសង្ស័យបានឡើងដាស់ប្រពន្ធដើម្បីសុំរួមរ័កពេលនោះប្រពន្ធមិនព្រមដោយសំអាងថាខ្លួនកំពុងមានជម្ងឺទាចទឹកជាប់នៅក្នុងខ្លួនហើយពុំអាចមានកំលាំងក្នុងការរួមរ័កផង ពេលនោះប្តីចិត្តអប្រីយ៍ខឹងច្រលោតយ៉ាងខ្លាំងចេះតែរំអុកប្រពន្ធចង់រួមរ័កឲ្យខានតែបានពេលនោះប្រពន្ធដោយហាមប្តីចិត្តយក្សនោះពុំបានក៏រត់ទៅទាញកាំបិតខ្វែវនៅជិតនោះមកគំរាមប្តី ដោយសារតែតណ្ហាឡើងកាន់តែខ្លាំងហើយខឹងនិងប្រពន្ធមិនឲ្យរួមរ័ក ហើយថ្លើមធំហ៊ានយកកាំបិតមកគំរាមខ្លួនទៀតពេលនោះប្តីចិត្តយក្សក៏ស្ទុះទៅទាញកាំបិតពីប្រពន្ធបានរួចកាប់ទៅលើប្រពន្ធវិញចំមួយកាំបិតត្រង់ក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានអ្នកជិតខាងមករាយការណ៍អោយសមត្ថកិច្ចជួយដឹកទៅមន្ទីរពេទ្យ មិត្តភាព កម្ពុជា ជប៉ុនដើម្បីសង្គ្រោះជីវិត។ជនសង្ស័យជាប្តីក្រោយពីធ្វើសកម្មភាពរួចរត់គេចទៅសំងំពួនក្នុងព្រៃជើងភ្នំ កងវ៉ា ក្នុងភូមិ កងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថាដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីហឹង្សាប្តីកាប់ប្រពន្ធរត់គេចខ្លួនបាត់ទើបលោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ ចាត់ឲ្យលោកអនុសេនីយ៍ឯក ភឿក ព្រហ្ម នាយរងសេនាធិការដ្ឋានដឹកនាំកំលាំងអាវុធហត្ថក្រុងសិរីសោភ័ណចំនួន៩នាក់ចុះប្រតិបត្តិការរុករកជនសង្ស័យរហូតនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៤ ខែ តុលា ឆ្នាំ២០១៥ ទើបចាប់ខ្លួនបាននៅក្នងព្រៃក្បែរជើងភ្នំកងវ៉ាស្ថិតក្នង ភូមិកងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួចបញ្ជូនមកអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។ ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថាគាត់បានកាប់ទៅលើប្រពន្ធរបស់គាត់១កាំបិតខ្វែវពិតប្រាកដមែនដោយសារប្រពន្ធមិនអោយរួមរ័ក។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានកំលាំងអាវុធហត្ថខេត្តកសាងសំនុំរឿងដើម្បីបញ្ជូនទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់៕
be3cbe9710eeef700f49bb425478edcf

8759572f6312da2f27c473a72a1eadfc

7212fb1ab101c057dcd095cbcf743813