You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ ជាអធិបតីភាព ក្នុងពិធីបិទអង្គប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ ជាអធិបតីភាព ក្នុងពិធីបិទអង្គប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញៈ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធីបិទអង្គប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ក្រោម អធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច ង៧០ ឧត្តមសេនីយ៍ឯក ចាប ភក្កី មេបញ្ជាការកងពលតូច៩១១ ឯកឧត្តមឧត្តមសេនីយ៍មេបញ្ជាការរង ស្នងការ ស្នងការរង អយ្យការអមសាលាដំបូងស្ថាប័នស៊ីវិ និងនាយនាយរង និងពលអាវុធហត្ថជាច្រើនរូបទៀត ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឡើងអានរបាយការណ៏ជម្រាបជូនគណអធិបតី និងអង្គពិធីអំពីការបង្ក្រាបបទល្មើស និងស្នាដៃរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញរូចមកនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបន្តសាងសង់ជួសជុលអគារធ្វើការអគារស្នាក់នៅ និងសំណង់ផ្សេងៗចាប់ពីថ្នាក់បញ្ជាការដ្ឋាន ដល់បណ្តាមូលដ្ឋានខណ្ឌទាំង១២ និងបានយកចិត្តទុក ដាក់គិតគូរកសាងហេដ្ឋារចនាសម្ព័ន្ធតាមតម្រូវការជាក់ស្ដែងរបស់អង្គភាពដើម្បីធានាបានលើការងារគ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធិភាព។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញរួចមកឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងនូវការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះស្នាដៃដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុ ងការបំពេញតួនាទីភារកិច្ច និងបេសសកម្មរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ និងបានតោតសរសើរដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ដែលបានខិតខំបំពេញតួនាទី ភារកិច្ចមិនខ្លាចនឿយហត់ ក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្កីសុខជូនប្រជាពលរដ្ឋសង្គមជាតិទាំងមូល។

ជាមួយនោះដែរ‌! ឯកឧត្តម ក៏បានផ្តាំផ្ញើ ដល់នាយទាហាននៃកងរាជអាវុធហត្ថទាំងអស់ ត្រួវយកចិត្តទុកដាក់ពង្រឹងសាមគ្គីផ្ទៃក្នុងកងរាជ អាវុធហត្ថ អំពីទស្សនៈជំហរសកម្មភាពដោយអនុវត្តម៉ឺងម៉ាត់តាមវិធាការផ្ទៃក្នុងទាំង០៩ចំណុច ដែល ឯកឧត្តមបានដាក់ចេញ ក្នុងអង្គប្រជុំវិសាមញ្ញពង្រឹងការអនុវត្តន៏តួនាទីភារកិច្ចកងរាជអាវុធហត្ថ និងផ្សព្វផ្សាយយុទ្ធនាការទ្រង់ទ្រាយធំអំពីការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយខុសច្បាប់ជាពិសេសបង្ក្រាបបទល្មើសគ្រឿងញៀន បន្ទាប់មក នាយឧត្តមសេនីយ៍ ក៏បានប្រគល់លិខិតសរសើរ និងបុគ្គល ដែលមានស្នាដៃលេចធ្លោក្នុងការបំពេញភារកិច្ចឆ្នាំ២០១៦ និងបានប្រគល់ជូនកុំព្យូទ័រ២៩គ្រឿង ព្រីនធ័រ ចំនួន២៩គ្រឿង ដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ។