កណ្តាលៈ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុមការងារ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ទោ ផាន ឆេងលៀង ជំនួយការ
មូលដ្ឋានស្រុកខ្សាច់កណ្តាល ដែលកំពុងសម្រាកនៅផ្ទះ ក្រោយបានសម្រាលកូន ស្ថិតក្នុងភូមិក្តីចាស់ ឃំុព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបាននាំយកថវិកាមួយចំនូន រួមមានៈ
១. ទឹកផ្លែឈើចំនួន០៣កេះ
២. ទឹកដោះគោ ចំនួន០២យួរនិងថវិកាចំនួន៥៥មឺុនរៀល រួមជាមួយថវិការបស់មូលដ្ឋាន ស្រុកខ្សាច់កណ្តាល ចំនួន២០មុីនរៀលបន្ថែមទៀតផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)