កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័ត នាយ នាយរងអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។
ក្នុងពិធីនេះដែរ លោកឧត្ដមសេនីយ៍ត្រី ក៏បានចែកអំណោយ ដល់អាវុធហត្ថនារី ចំនួន០៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល ។ ដោយឡែក អាវុធហត្ថនារី ម្នាក់ ដែលទើបសំរាល់កូន ក៏ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ២០០$ បន្ថែមទៀត ដើម្បីជួយសំរាលដល់ជីវភាពគ្រួសារ ។
(អត្ថបទ ៈ ម៉ាន់ ដាវីត)