You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧

រតនគិរីៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ កងអនុសេនាធំចល័ត នាយ នាយរងអាវុធហត្ថខេត្តរតនគិរី ជាច្រើនរូបផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី បានធ្វើការពន្យល់ថា នារី គឺជាក្តីសង្ឃឹមនៃការចូលរួមអភិវឌ្ឍក្នុងសង្គម។

ក្នុងពិធីនេះដែរ លោកឧត្ដមសេនីយ៍ត្រី ក៏បានចែកអំណោយ ដល់អាវុធហត្ថនារី សរុបចំនួន០៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានខោ អាវ ចំនួន១កំផ្លេ និងថវិកាចំនួន១០មឺុនរៀល។


(អត្ថបទ ម៉ាន់ ដាវីត)