You are currently viewing អំណោយជាលើកទី2របស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជូនគ្រួសារគ្រូកីឡាដែលទទួលមរណៈភាព

អំណោយជាលើកទី2របស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជូនគ្រួសារគ្រូកីឡាដែលទទួលមរណៈភាព

អហ.កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ លោកឧត្តមសឹនីយ៏ត្រី ជូ សារុន មេបញ្ជការខេត្តបានដឹកនាំមន្រ្តីក្នុងអង្គភាពនាំអំណោយសប្បុរសធម៏ជូនដល់ក្រុមគ្រួសារលោកគ្រូកីឡាប្រដាល់និងជាគ្រូបង្វឹករបស់កងរាជអាវុធហត្ថអង្គភាពខេត្តកំពង់ស្ពឺ ។
លោកបង្វឹកឈ្មោៈ សុខ សុផល ហៅអ៊ីម ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៩ ខែ​កញ្ញា​ ឆ្នាំ២០១៥ ដោយជំងឺលើសឈាមបណ្តាលឲ្យគាំងបេៈដូង នៅផ្ទៈក្នុងភូមិស្នោទី1 សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៏ត្រី ជូ សារុន បានឲ្យដឹងថា៖ដោយសារតែគ្រួសាររបស់សពមានការខ្វៈខាតផ្នែកជីវភាពខ្លាំងទើបអង្ភភាពបានយកចិត្តទុកប្រម៉ែប្រមូលបាននូវ​បច្ចយ័មួយរួមទាំងសម្ភារៈ ភេសជ្ជៈមកឧបត្ថម្ភដល់គ្រួសាររបស់លោកគ្រូ សុខ ផល នាពេលនេៈ ។
មេបញ្ជាការបានបន្តថា ក្នុងនាមលោកតំណាងឲ្យកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺសូមចូលរួមនូវ​ក្តីសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសពលោកគ្រូ ដែលជាធនធានមិនងាយនិងរកបាន ដែលបានផ្តល់ការហាត់ពត់លត់ដំដល់កងកំលាំងក្នុងអង្គភាព ហើយបានធ្វើឲ្យនាយនិងពលហត្ថផ្នែកកីឡាប្រដាល់កងរាជអាវុធហត្ថបានចេៈចាំជាញឹកញាប់ប្រកួតបានជោគជយ័ផងដែរ
ក្រុមគ្រួសារសពរបស់លោកគ្រូកីឡា បានថ្លែងនៅក្តីដឹងគុណយ៉ាងជ្រាលជ្រៅដល់មេបញ្ជាការក៏ដូចកងកំលាំងក្នុងអង្គភាពទាំងអស់ បើទោៈបីអំណោយទាំងនេៈមិនបានបំពេញសេចក្តីត្រូវការ តែបានចូលរួមរំលែកក្នុងពិធីបុណ្យសព០៧ថ្ងៃបានមួយកម្រិតធំ ។
អំណោយដែលបាននាំជូននាថ្ងៃនេៈ មាន ប្រាក់1លានរៀល អង្ករ4បាវ ទឹកសុទ្ធ35យួរ និងសម្ភារៈជាច្រើនទៀតផងដែរ៕
6e1bbe337fe45d2b353ab308203d92db

d8a5beb03667745b2f78f60509d77d3e

e698c97f22a421ae47539fff952cee6b