បាត់ដំបងៈ គ្រោះអគ្គីភ័យមួយបានកើតឡើងនៅចំណុចក្រុមទី03ភូមិចារឃុំអន្លង់រ៉ុន ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង១៥ និង២០នាទីរសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ បានបង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង ត្រូវបានខូចខាតទាំងស្រុក និងសម្ភារៈមួយចំនួន ។
ដោយមើលពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាជាក់ស្តែងនេះ នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មគោល បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ទៅជូនជនរងគ្រោះ ដែលកំពុងជួបប្រទះបញ្ហាជាក់ស្តែងនេះ ដែលក្នុងមួយគ្រួសារទទួលបាននូវការឧបត្ថម្ភរួមមានៈ
១. អង្ករ ចំនួន០១ការ៉ុង ដែលមានទម្ងន់ស្មើ ២៣គីឡូក្រាម
២. មី ចំនួន០១កេះ
៣. ទឹកសុីអុីវ ចំនួន០៦ដប
៤. ទឹកត្រី ៦ដប
៥. ត្រីខ ចំនួន១០កំប៉ុង
៦. ប៊ីចេង ចំនួន០១ថង់ ទម្ងន់កន្លះគីឡូក្រាម
៧. ថវិកា ចំនួន៥ មុឺនរៀល។
(អត្ថបទ ម៉ាន់ ដាវីត)