You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

កណ្តាលៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី១០ ខែមិិនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកៀនស្វាយ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ទូច អីុណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុមការងារតំណាងអោយសហភាពសហពន្ធ័យុវជនស្រុក បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យជ័យវរម្ម័នទី៧ ស្ថិតក្នុងភូមិដីឥដ្ឋ ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល សរុបចំនួន១៣០០នាក់ ក្នុងនោះមានស្រីចំនួន៦០០នាក់។

ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ វរសេនីយ៍ឯក ទូច អីុណាន បានផ្សព្វផ្សាយ ស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួនពាក់ព័ន្ធ និងការជូញដូរ រក្សាទុក ចែកចាយ ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងដោយបានផ្តល់លេខទូស័ព្វ របស់ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងលេខទូស័ព្ទរបស់មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ជូនដល់លោកគ្រូអ្នកគ្រូ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទុកគ្រាន់ទំនាក់ទំនង ក្នុងករណីមានបញ្ហាណាមួយកើតឡើងជាយថាហេតុផងដែរ និងបានផ្តល់សៀវភៅ ស្តីពីចំណះដឺងជាមូលដ្ឋាន អំពីគ្រោះថ្នាក់ បណ្តាលមកពីគ្រឿងញៀន ។

ចុងបញ្ចប់នៃពិធីផ្សព្វផ្សាយនេះ លោក វរសេនីយ៍ឯក ទូច អុីណាន ក៏បានផ្តាំផ្ញើដល់ ប្អូនៗ ក្មួយៗ និងសិស្សានុសិស្សទាំអអស់ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន។


(អត្ថបទៈ ម៉ាន់ ដាវីត)