You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឲ្យគណៈប្រតិភូ កងទ័ពភូមិន្ទថៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឲ្យគណៈប្រតិភូ កងទ័ពភូមិន្ទថៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញៈ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅបន្ទបសាវនាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យគណៈប្រតិភូកងទ័ពភូមិន្ទថៃ ចូលជួបសម្តែង ការគួរសមនិងពិភាក្សាការងារដែលដឹកនាំដោយ
ឧត្តមសេនីយ៍ទោ Wiboonphong Intapong អនុប្រធានទីចាត់ការព្រំដែនកម្ពុជា.ថៃ។ លោកឧត្តមសេនីយ៍ទោWiboonphong Intapong បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យប្រតិភូ និងរូបលោកបានជូបសម្តែង ការគួរសម និងពិភាក្សាការងារដើម្បីផ្លាស់ប្តូរបទពិសោធន៍ ផ្លាស់ប្តូរ ព័ត៌មានសន្តិសុខជំរុញសហប្រតិបត្តិការកាន់ តែល្អប្រសើររវាងកងទ័ព ទាំងពីរកម្ពុជានិងថៃ ។

ឧត្តមសេនីយ៍ទោ បានបន្ថែមទៀតថា៖ ក្នុងរយៈពេល នៃការទស្សនៈកិច្ច និងបេសសកម្មនៅកម្ពុជា លោកស្នើសុំឲ្យមានកិច្ចសហការល្អពីកម្លាំង កងរាជអាវុធហត្ថ ហើយឧត្តមរសេនីយ៍ក៏បានកោតសរសើរ ដល់កម្លាំងកងរាជអាវុធហត្ថ ដែលបាន សម្រេចភារកិច្ចដ៏ត្រចះត្រចង់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ស្ថេរភាពនយោបាយបានល្អជូន ជាតិមាតុភូមិទទួលបាន នូវការគាំទ្រនិងមានជំនឿពីសំណាក់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានស្វាគមន៍យ៉ាង កក់ក្តៅចំពោះ លោកឧត្តមសេនីយ៍ទោ Wiboonphong Intapong និងជូនពរឲ្យការស្នាក់នៅនិងដំណើរទស្សនៈកិច្ចនៅកម្ពុជាសម្រេចបាន ជោគជ័យជូនរដ្ឋាភិបាល។

នៅក្នងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៍បានលើកឡើង ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ មានភាពល្អប្រសើរ មានការគោរពគ្នា ទៅវិញទៅ បន្ទាប់មកទៀតនាយឧត្តសេនីយ៍ក៏បានបញ្ជាក់ផងដែរពីការទំនាក់ទំនងរវាងប្រទេសទាំង ពីរពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសអំពីបញ្ហាការ បង្ក្រាបបទល្មើសព្រៃឈើធនធានធម្មជាតិនៅកម្ពុជា និងប្រទេសថៃដែលមានជនល្មើសលួចចូលឆ្លង ដែនកាប់ឈើ និងឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន ការជួញដូរមនុស្ស និងភេវកម្ម គឺជាការងារមួយ ដែលយើងទាំងអស់គ្នាត្រូវមានការទំនាក់ទំនង ផ្តល់ព័ត៌មាននិងសហការគ្នាដើម្បីចាប់មេខ្លោងទាំងនោះយកមកផ្តន្ទាទោសទៅតាមច្បាប់៕