អហ.ខេត្តកណ្តាល៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម និងមន្ទីរជំនាញខេត្ត នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ បានចុះអនុវត្តដីកាបង្គាប់អោយនាំខ្លួនលេខ687 ចេញដោយចៅក្រមស៊ើសួរ សាលាដំបូង ខេត្តកណ្តាល លោកអ៊ី សុវណ្ណ នាំជនជាប់ចោទឈ្មោះ អុន មុំ ភេទស្រីអាយុ57ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ដោយយោងទៅតាមដីការខាងលើ ជនជាប់ចោទបានបញ្ចូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធី៕