កំពតៈ នៅវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ ស្ថិតនៅចំណុចភូមិទ្វីខាងត្បូង ស្រុកអណ្តូងខ្មែរក្រុងកំពត ខេត្តកំពត មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពត បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
១. ហ៊ាង វិឆៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិទ្វី ឃុំអណ្តូងខ្មែរ
ស្រុកអណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត
២. យ៉ាន់ ពិសិដ្ជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយធំ ឃំុត្ពំាងធំ ស្រុកទឹកឈូ ខេត្តកំពត
៣. នាក់ វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្វី ឃុំអណ្តូងខ្មែរ
ស្រុកអណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត
៤. ថែ ផានិត ភេទប្រុស អាយុ១៧ឆ្នំា មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រំាងអំពិល ឃុំអណ្តូងខ្មែរ ស្រុកអណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ ដែលមានទម្ងន់ ០.២២ក្រាម
២.ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៣.ម៉ូតូ ចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)