អហ.បាត់ដំបង៖ ករណីហិង្សាមួយបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុចត្រង់ចំនុចភូមិគីឡូ13 ឃុំសន្តិភាព ស្រុកសំពៅលូន បង្ករដោយជនសង្ស័យឈ្មោះ សា និត ភេទប្រុស អាយុ42ឆ្នាំមុខរបរកម្មករ ទីលំនៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពកាប់លើប្រពន្ធខ្លួនឲ្យរបួសធ្ងន់ធ្ងរ។
បើតាមប្រភពព័ត៌មានពីមន្ទីរយុត្តិធម៌បាត់ដំបងបានបញ្ជាក់ឲ្យដឹងថា៖ជនសង្ស័យជាដៃដល់បានប្រើកាំបិតប័ងតោ កាប់ទៅលើប្រពន្ធឈ្មោះ ណែម សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ ចំត្រង់ក្បាលបណ្តាលឲ្យរយៈចេញឈាម ។
មូលហេតុឈានដល់ការប្រើប្រាស់ប័ងតោកាប់ទៅលើប្រពន្ធដោយសារតែជនសង្ស័យ ស្រវឹងស្រា ទំនាស់ពាក្យសម្តីជាមួយនឹងប្រពន្ធ ហើយក៏កាប់ឲ្យរបួសតែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវជាប្រពន្ធជនដៃដល់ បានដាក់ពាក្យបណ្តឹង ទៅកាន់កងរាជអាវុធហត្ថស្រុក ដើម្បីឃាត់ខ្លួន កសាងសំណុំរឿងចាត់ការបន្ត៕