ស្វាយរៀងៈ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់រោទ៍ និងដោយមានការអញ្ជើញចូលរួមពីលោកមេភូមិអូរ និងលោកមេឃុំថ្មី បាននាំយកអំណោយមនុស្សធម៌ ទៅសួរសុខទុក្ខប្រជាពលរដ្ឋដែលមានទុក្ខលំបាកទីទាល់ក្រ ចំនួនមួយគ្រួសារ ឈ្មោះ កែវ សារឹម អាយុ៧៨ឆ្នាំ រស់នៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង (លោកយាយនៅលីវ) ដែលអំណោយទាំងនោះរួមមានៈ
១. អង្ករ ចំនួន១ការ៉ុង
២. មី ចំនួន៣កេះ
៣. សារ៉ុង ចំនួន១
៤. ប៊ីចេង ចំនួន២គីឡូ
៥. ស្កសរ ចំនួន២គីឡូ
៦. ទឹត្រី ចំនួន២ដប
៧. ទឹកស៊ីអ៊ីវ ចំនួន១យូ
៨. ឆ្នាំងបាយ ១. ឆ្នាំងសម្លរ ១. កំសៀវតែ១
៩. តែ០២កំប៉ុង និងថវិកា ចំនួន១០ម៉ឺន និង៥ពាន់រៀល។
(អត្ថបទៈ ម៉ាន់ ដាវីត)