You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងសាលាហោត្រៃ និងផ្លូវឡើងភ្នំ

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងសាលាហោត្រៃ និងផ្លូវឡើងភ្នំ

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅវត្តគិរីវណ្ណារាម (ហៅភ្នំជ្រៃហូរព្នៅ) បាននិងកំពុងប្រារព្ធពិធីបុណ្យឆ្លងសាលាហោត្រៃ និងផ្លូវឡើងភ្នំ ស្ថិតនៅភូមិត្រពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានព្រំប្រទល់ខាងកើត ខាងលិចជាប់ផ្លូវលំ ខាងត្បូងជាប់ភូមិត្បូងភ្នំ និងខាងជើងជាប់ដីភូមិត្រពាំងពោធិ៍ មានចម្ងាយផ្លូវ១៥គីឡូម៉ែត្រ ទិសឦសានពីសាលាស្រុកគងពិសី និងមានចម្ងាយ៣៤គីឡូម៉ែត្រ ស្ថិតនៅទិសអាគ្នេយ៍ពីទីរួមខេត្តកំពង់ស្ពឺ។

ការប្រារព្ធពិធីនាពេលនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ជាមួយគ្នានោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូបផងដែរ។

យោងតាមរបាយការណ៍របស់គណៈកម្មការវត្តបានបញ្ជាក់ថា វត្តគិរីវណ្ណារាម ត្រូវបានកសាងឡើងចាប់ពី ពស. ២៤៣០ គស. ១៨៨៨ ដោយមានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយ និងព្រះសង្ឃ ឧបត្ថម្ភថវិកាដោយគហបតី ឆៃ វរី និងគហបតី អ៊ឺង ម៉េងតិក (មហាសម្បត្តិ) កសាងបានព្រះវិហារ កុដិ ហោត្រ័យ និងសាលាធម្មសភា។ ហេតុដែលនាំឱ្យកើតឈ្មោះ វត្តភ្នំជ្រៃហូរព្នៅ គឺយកតាមឈ្មោះភ្នំហោរព្នៅ កាលនោះមានស្តេចមួយអង្គបានដាក់ឈ្មោះគ្រួហោរាម្នាក់ ដែលទាយពីរឿងផ្លែព្នៅ ជាប់ថា (ហោរព្នៅ) ។

ក្រោយមកពាក្យថា ភ្នំហោរព្នៅ ក៏ក្លាយទៅជា ភ្នំជ្រៃហូរព្នៅ រហូតដល់សព្វថ្ងៃនេះ។

កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន៥.៤៥០ដុល្លារ ក្នុងការកសាងបង្ហើយផ្លូវបេតុងឡើងភ្នំប្រវែង៦២ម៉ែត្រនិងទទឹង៤ម៉ែត្រ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានចែកអំណោយ រាប់បាត្រព្រះសង្ឃចំនួន៥០អង្គ និងបានប្រគល់ថវិកាកសាងបន្តសរុបចំនួនប្រមាណជាង១០លានរៀល ក្នុងនោះមានថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ចំនួន៤លានរៀលផងដែរ។


(អត្ថបទ​ៈ ឧ.អេង ហីុ)