ឧត្តរមានជ័យ : នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសុវត្តិភាពជូន សម្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលនឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធផ្លូវក្រាលគ្រួសក្រហម ១ខ្សែ
និងអគារសឹក្សា ២ខ្នង ស្ថិតនៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ រកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត សរុបចំនួន ៤៥នាក់។
(អត្ថបទៈ ម៉ាង សាម៉ន)