You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច កងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៧

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច កងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៧

បន្ទាយមានជ័យៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច កងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការ និងមេបញ្ជាការរងកងអនុសេនាធំចល័តលេខ១៦ ចំនួន៩៣នាក់បានចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្ដមសេនីយ៍ត្រី វង្ស ធី បានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្រ្តីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តន៍ តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អប្រសើរ ក្នុងការបង្ការ បង្ក្រាប សង្គ្រោះ ជាពិសេស ការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ។

លោកឧត្ដមសេនីយ៍ត្រី បានមានប្រសាសន៍បន្ថែមទៀតថា ត្រូវបន្តការអប់រំផ្សព្វផ្សាយពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុវត្តន៍នៅឆមាសទី១ ឆ្នាំ២០១៧នេះ ឲ្យបានទូលំទូលាយដល់គ្រប់មជ្ឈដ្ឋាន ពិសេសក្នុងស្រទាប់យុវជន នៅក្នុងមូលដ្ឋានផងដែរ។

ជាចុងបញ្ចប់ លោកឧត្ដមសេនីយ៍ត្រី បានធ្វើការកោតសរសើរដល់គ្រប់កងឯកភាព ដែលបានប្រកាន់ខ្ចាប់ នូវតួនាទី ភារកិច្ចរបស់ខ្លួន មានស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង ច្បាប់និងក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ។


(អត្ថបទៈ ឡាក់ ភី)