អហ.បាត់ដំបង៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១៦និង១០នាទី នៅចំណុចក្រោយវត្តរំដួល ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង មានករណីហិង្សា និងអត្តឃាតមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល ។
បើតាមប្រភពព័ត៌មានពី មន្ទីរយុត្តិធម៌បាត់ដំបងបានឲ្យដឹងថា៖មានករណីហិង្សា និងអត្តឃាត ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ព្រាប ម៉ាច ភេទ ប្រុស អាយុ 51 ឆ្នាំរស់នៅភូមិកើតហេតុខាងលើ ។ មូលហេតុដែលឈានដល់ហិង្សានិងអត្តឃាតដោយសារតែជនសង្ស័យស្រវឹងស្រា ទាស់ពាក្យសម្តីជាមួយនឹងជនរងគ្រោះឈ្មោះ ឡាក់ ស្រីពៅ អាយុ១៩ឆ្នាំ ទីលំនៅភូមិកើតហេតុ ដោយយកចប់ជីកវាយទៅលើជនរងគ្រោះណ្តាលឲ្យសន្លប់ ។
ក្រោយពេលកើតហេតុជនសង្ស័យស្មានតែជនរងគ្រោះបានស្លាប់ ក៏យកកាំបិតអារកសម្លាប់ខ្លួនឯង ។
បច្ចុប្បន្នជនរងគ្រោះ និងជនបង្កកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ អ៊ីមចិនសី៕