ភ្នំពេញៈ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុផ្ទៃក្នុង និងប្រគល់សេចក្តីសម្រេចចិត្ត បណ្តោះអាសន្ន ផ្នែកហិរញ្ញវត្ថុ ទៅតាមបណ្តាផែនទាំង០៤ និងកងអនុសេនាធំចល័តទាំង០២ ទៅតាមការបែងចែកភារកិច្ច របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយនាយរង ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ក៏បានណែនាំ និងផ្តាំផ្ញើដល់ នាយអាវុធហត្ថ ដែលទើបនឹងទទួលភារកិច្ចថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់បំពេញ ទៅលើតួនាទីភារកិច្ចដែលបានប្រគល់ជូន និងត្រូវសម្រេចអោយបាននូវផែនការ ដែលថ្នាក់លើបានប្រគល់ជូន។
(អត្ថបទៈ ម៉ាន់ ដាវីត)