កណ្តាលៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិិនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកល្វាឯម ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ពក សាង នាយរងសេនាធិការ ទទួលការងារយុត្តិធម៌ និងលោកវរសេនីយ៍ត្រី អ៊ុយ សុវណ្ណា ប្រធានមន្ទីយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកណ្តាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុមការងារសហភាពសហពន្ធ័យុវជន បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ល្វា ស ស្ថិតនៅភូមិល្វា សលើ ឃុំល្វា ស ស្រុកល្វាឯម ខេត្តកណ្តាល សរុបចំនួន៦០៩នាក់ ក្នុងនោះមានស្រីចំនួន៣៣១នាក់។
ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ វរសេនីយ៍ទោ ពក សាង បានផ្សព្វផ្សាយ ស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួនពាក់ព័ន្ធ និងការជូញដូរ រក្សាទុក ចែកចាយ ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានផ្តល់លេខទូស័ព្វ របស់ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងលេខទូស័ព្ទរបស់មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទុកគ្រាន់ទំនាក់ទំនង ក្នុងករណីមានបញ្ហាណាមួយកើតឡើងជាយថាហេតុផងដែរ និងបានផ្តល់សៀវភៅ ស្តីពីចំណះដឺងជាមូលដ្ឋាន អំពីគ្រោះថ្នាក់ បណ្តាលមកពីគ្រឿងញៀន ហើយក៏បានបីទនូវរូបភាពផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀននៅតាមថ្នាក់រៀនផងដែរ។
ចុងបញ្ចប់នៃពិធីផ្សព្វផ្សាយនេះ លោក វរសេនីយ៍ទោ ពក សាង ក៏បានផ្តាំផ្ញើដល់ ប្អូនៗ ក្មួយៗ និងសិស្សានុសិស្សទាំអអស់ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន។
(អត្ថបទ ម៉ាន់ ដាវីត))