You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែមីនា

ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែមីនា

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែមីនា និងទិសដៅអនុវត្តការងារបន្តខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការរង តាមបណ្តារាជធានី-ខេត្ត នាយ នាយរងការិយាល័យ មេបញ្ជាការគចល័ត និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន១០៧នាក់។

ក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានអនុញ្ញាតអោយ មេបញ្ជាការរង ទទួលបន្ទុកការងារយុត្តិធម៌ តាមបណ្តារាជធានី-ខេត្ត ឡើងចែករំលែកបទពិសោធន៍ ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ជូនអង្គពិធីទាំងមូលផងដែរ។


(អត្ថបទ​ៈ ម៉ាន់ ដាវីត)