You are currently viewing ជនសង្ស័យ០២នាក់លួច​ប្រេងម៉ាស៊ូត​ត្រូវសមត្ថកិច្ចជំនាញ​ខេត្តកំពង់ស្ពឺឃាត់ខ្លួន​

ជនសង្ស័យ០២នាក់លួច​ប្រេងម៉ាស៊ូត​ត្រូវសមត្ថកិច្ចជំនាញ​ខេត្តកំពង់ស្ពឺឃាត់ខ្លួន​

អហ.កំពង់ស្ពឺ៖ នៅចំណុច ក្រុមហ៊ុនថ្ម H.T.T.Kស្ថិតនៅភូមិព្រៃវៀវ ឃុំធម្មតាអ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២២និង​៣០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ មានករណី​លួចប្រេង​ម៉ាស៊ូត​មួយ ត្រូវបានកម្លាំងជំនាញ​កងរាជ​អាវុធហត្ថ​បង្ក្រាប​បាន​ ។​
ជនសង្ស័យដែល​លួចប្រេងម៉ាស៊ូតក្នុងតំបន់កើតហេតុខាងលើ​មានគ្នា០២នាក់ ក្នុងនោះមានឈ្មោះ ម៉ាក សូណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរធ្វើការរោងចក្រ និង ភឿង ពន្លឺ ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរ សិស្សសាលា អ្នកទាំងពីរអ្នកនេះរស់នៅក្នុងតំបន់កើតហេតុតែ

ម្តង ។​
នៅពេលដែល​ជនសង្ស័យទាំងពីរនេះធ្វើសកម្មភាពលួច ត្រូវបានកម្លាំង​សមត្ថកិច្ចជំនាញខេត្ត ធ្វើការ​ឃាត់ខ្លួននៅកន្លែងកើតហេតុ ដោយចាប់ដកវត្ថុតាងរួមមាន ម៉ូតូស្កុបពីពណ៌ផ្កាឈូក ស្លាកលេខកំពង់ស្ពឺ ១G.3095 ទូរស័ព្ទចុចពិសចំនួន០២គ្រឿង ប៊ីដុងសាំង០២ ស្មើ៦០លីត្រ ។​
ក្រោយធ្វើការឃាត់ខ្លួន​ជនសង្ស័យទាំងពីរ ត្រូវបានបញ្ចូនមកកាន់ទីបញ្ជាការ​ កងរាជ​អាវុធហត្ថខេត្ត កំពង់ស្ពឺ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី​៕​
90c336714509fb7866d679e7842d5724