បាត់ដំបងៈ នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថបាត់ដំបង សហការជាមួយកម្លាំងចម្រុះ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានធ្វើកាចុះឆែកឆេរទីតាំងស្តុកឈើមួយកន្លែងរបស់ឈ្មោះ តាន់ លី ភេទប្រុស អាយុ៦០ឆ្នាំ មានទីតាំងស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយបានរកឃើញឈើគ្មានច្បាប់អនុញ្ញាតជាច្រើនដុំ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញវត្ថុតាងមួយចំនួនរួមមានៈ
១. ឈើប្រណិតប្រភេទធ្នង់ ចំនួន ៤៩០ដុំ ស្មើនិង ១១,៣៤៦ម៉ែត្រគូប
២. ឈើប្រណិតប្រភេទកកោះ ចំនួន ០៥ដុំ ស្មើនិង ០,៤០០ម៉ែត្រគូប។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)