You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើលិខិតជូនពរ និងអបអរសាទរចំពោះ សម្ដេចវិបុលបញ្ញា សុខ អាន

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើលិខិតជូនពរ និងអបអរសាទរចំពោះ សម្ដេចវិបុលបញ្ញា សុខ អាន

ភ្នំពេញ: ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាដែល ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទានគោរមងារជា សម្ដេចវិបុលបញ្ញា សុខ អាន, នាយឧត្តមសេនីយ៍ សៅ សុខា និងភរិយា ព្រមទាំង នាយ នាយរង ពលអាវុធហត្ថទាំងអស់ សូមគោរពជូនពរ សម្ដេចវិបុលបញ្ញា សុខ អាន បានប្រកបដោយសព្ទសាធុការពរ ទទួលបាននូវសុខភាពបរិបូរណ៍ អាយុយឺនយូរ ដើម្បីចូលរួមបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពសម្បូរសប្បាយជារៀងរហូត។

សូម សម្ដេចវិបុលបញ្ញា សុខ អាន និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ជួបតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ។

សូមគោរពជូនពរ និងអបអរសាទរពី នាយឧត្តមសេនីយ៍ សៅ សុខា និងភរិយា ព្រមទាំង នាយ នាយរង ពលអាវុធហត្ថទាំងអស់!