ប៉ៃលិន: នៅវេលាម៉ោង0៨ និង៣០នាទីព្រឹក ថ្ងែទី១៤ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថត្រីមាសទី០១ និងទិសដៅ ត្រីមាស០២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក មេបញ្ជាការ គ ចល័ត និងប្រធានស្នាក់ការសន្តិសុខ សរុបចំនួន៣៥នាក់។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី ក៏បានផ្តល់នូវការណែនាំ និងជំរុញអោយកងកម្លាំងទាំងអស់ខិតខំយកចិត្តទុកដាក់អោយអស់ពីកម្លាំងកាយចិត្ត អនុវត្តបទបញ្ជាអោយបានម៉ឺងម៉ាត់ និងការពារអោយបាននូវសណ្តាប់ធ្នាប់សន្តិសុខជូនប្រជាពលរដ្ឋ ការពារ និងបង្ក្រាប អោយបានដាច់ខាតនូវរាល់បទល្មើសផ្សេងៗ ដែលបង្ករធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម ភាពចលាចលក្នុងសង្គម ចោរកម្ម ប្លន់ប្រដាប់អាវុធ អពើរហឹង្សាគ្រួសារ ជួញដូរ និងប្រើប្រាស់សារធាតុញៀន ។ល។
(អត្ថបទៈ ម៉ាន់ ដាវីត)