អហផទ៖ នៅព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារ៩ខែនិងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯឧ. នាយឧ. សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានការចូលរួមពីសំណាក់ ឯឧ. ឧ. មេបញ្ជាការរង ស្នងការ និង ឯឧ. ឧ. អស់លោក វរសេនីយ៍ ជាមេបញ្ជាការ អហ.រាជធានី ខេត្ត នាយការិយាល័យ ប្រធាននៃអង្គភាពចំណុះបញ្ជាការដ្ឋាន អហផទ ជាច្រើនរូបទៀត៕