ពោធិ៍សាត់ៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែមិិនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ដែលដឹកនាំដោយ លោកវរសេនីយឯក ពុទ្ធ លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ទទួលការងារយុត្តិធម៌ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងភូមិ ពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សរុបចំនួន៧៥៥នាក់ ក្នុងនោះមានស្រីចំនួន៣៩០នាក់។
ចុងបញ្ចប់នៃកម្មវិធី លោកវរសេនីយ៍ឯក ពុទ្ធ លី ក៏បានផ្តាំផ្ញើ ដល់សិស្សានុសិស្ស ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
(អត្ថបទៈ ម៉ាន់ ដាវីត)