You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថត្រីមាសទី០១

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថត្រីមាសទី០១

ស្វាយរៀង: នៅវេលាម៉ោង0៨ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថត្រីមាសទី០១ និងទិសដៅ ត្រីមាស០២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការ មូលដ្ឋាន ក្រុង ស្រុក មេបញ្ជាការ គ ចល័ត និងប្រធានស្នាក់ការសន្តិសុខ សរុបចំនួន៥៥នាក់។

លោកវរសេនីយ៍ត្រី ហ៊ាន ចាន្ធី នាយរងសេនាធិការ បានឡើងអានរបាយការណ៍ប្រចាំត្រីមាស១ ឆ្នាំ២០១៧។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានមានប្រសាសន៍បូកសរុប និងដាក់ទិសដៅបន្តរួមមានៈ
១. នាយ នាយរង កងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវអនុវត្តឲ្យបាននូវបទវិនយ័ទូទៅ របស់ កងយោធពលខេមរភូមិន្ទ
២. ហាមដាច់ខាត នូវការប្រើប្រាស់អាវុធខុសច្បាប់
៣. ត្រូវជៀសឲ្យឆ្ងាយ ពីគ្រឿងញៀន បើសិនជារកឃើញអាវុធហត្ថរូបណាមានពាក់ព័ន្ធជាមួយសារធាតុញៀន ត្រូវទទួលទោសតាមផ្លូវច្បាប់
៤. ត្រូវបន្តផ្សព្វផ្សាយ ស្តីពីផល់ប៉ះពាល់ នៃសារធាតុញៀន
៥. បន្តស្រាវជ្រាវរកបទល្មើស និងទប់ស្កាត់ បង្ក្រាបបទល្មើស
៦. ត្រូវយកចិត្តទុកដាក់លើការងារជួយសង្គ្រោះ និងមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រ
៧. ត្រូវខិតខំយកចិត្តទុកដាក់ទៅលើការងារកសាងអង្គភាព
៨. ត្រូវខិតខំយកចិត្តទុកដាក់ទៅលើការងារគ្រប់គ្រងចំនួនទព័
៩. ធ្វើអោយច្បាស់នូវផែនការ ការពារបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
១០. ធ្វើអោយច្បាស់នូវផែនការ ការពារ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រិក្សាឃុំសង្កាត់
១១. ត្រូវត្រៀមកម្លាំងចេញអន្តរាគមន៍ អោយទាន់ពេលវេលា។


(អត្ថបទៈ ម៉ាន់ ដាវីត)