កណ្តាលៈ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ លោកវរសេនីយ៍ត្រី សន សុខឿន អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ និងលោកអនុសេនីយ៍ត្រី សៅ ផល្លា នាយការិយាល័យ សុខាភិបាល និងក្រុមការងារ ដោយមានការណែនាំពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល
បានចុះសួរសុខទុក្ខ និងពិនិត្យជម្ងឺ ជូនលោកព្រិន្ទបាលឯក ម៉េត សួនសុវណ្ណ ដែលមានជម្ងឺ របួសបាក់ឆ្អឹងត្រគៀក ដែលកំពុងសំរាកព្យាបាល នៅផ្ទះ ស្ថិតនៅភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
(អត្ថបទៈ ម៉ាន់ ដាវីត)